ក្រពះ | News

ក្រពះ

ពេលទទួលទានអាហារត្រូវតែទំពារអោយម៉ដ្ឋ ហើយឲ្យយូរ ដើម្បីអោយទទឹករំលាយអាហារនៅក្នុងមាត់ដែលមានជាតិបាស មកជួយសម្រួលអោយមានតុល្យភាពក្នុងក្រពះ។

ពីម៉ោង 07.00 – 09.00 នាទីព្រឹក
គឺជាពេលដែលថាមពលធ្វើដំណើរមកក្រពះ។ ក្រពះរំលាយអាហារបានច្រើនបំផុតនៅក្នុងពេលនេះតែប៉ុណ្ណោះ ដូច្នេះទើបយើងត្រូវទទួលទានអាហារពេលព្រឹក ព្រោះជាពេលដែលសំខាន់បំផុត។ ចំណែកពេលផ្សេងៗទៀតនោះ អាចធ្វើបានតិចជាងពេលនេះ។
បើសិនជាយើងមិនទទួលទានអាហារពេលព្រឹកទេនោះ សារពាង្គកាយក៏មិនអាចរក្សាទុកនូវថាមពល បំរុងបានដែល ដូច្នេះធ្វើអោយ បេះដូងរបស់យើង ត្រូវធ្វើការធ្ងន់ដើម្បីបញ្ជូនឈាមទៅចិញ្ចឹមផ្នែកផ្សេងៗ នៃរាងកាយ ដូច្នេះបណ្តាលអោយយើងកើតជំងឺក្រពះ និងជំងឺបេះដូងទៀតផង។ ព្រោះរាងកាយមិនបានទទួលសារជាតិអាហារ ទៅចិញ្ចឹមគ្រប់អវយវៈទាំងអស់។ ប៉ុន្តែស្របពេលជាមួយគ្នានេះដែល អាហារពេលព្រឹកមានជាតិពុល រាងកាយនិង ទទួលជាតិពុលនោះភ្លាមៗ បើមានជាតិពុលច្រើននឹង បញ្ចេញតាមមាត់ (ក្អួត) បើមានជាតិពុលតិចនិងបញ្ចេញតាម លាមក ព្រោះទឹករំលាយអាហារក្នុងក្រពះនោះ មានជាតិអាស៊ីត (អំបិលខ្លាំង)។ ដូច្នេះពេលទទួលទានអាហារគួរតែ ទំពារឲ្យម៉ត់ហើយឲ្យយូរ ដើម្បីអោយទឹករំលាយអាហារក្នុងមាត់ ដែលមានជាតិបាសមកជួយសម្រួលឲ្យមាន
តុល្យភាពក្នុងក្រពះ គួរតែប្រយ័ត្នទទួល បាយមួយម៉ាត់ ទឹកមួយម៉ាត់ ទឹកអាស៊ីតក្នុងក្រពះរំលាយអាហារមិនបានល្អ។
គួរតែទទួលទឹកមុនបាយ កន្លះម៉ោងយ៉ាងតិច និងទទួលទឹកក្រោយបាយ ៣ ម៉ោងយ៉ាងតិច។

Leave a Reply

Your email address will not be published. Required fields are marked *

*

Most Post

(adsbygoogle = window.adsbygoogle || []).push({});