ពោះវៀនតូច

បញ្ហាដែលកើតឡើងនៅលើពោះវៀនតូច អាចប៉ះពាល់ទៅដល់ខួរក្បាល ព្រោះថាគ្រប់ស្នាមជ្រួញៗ ដែលនៅលើពោះវៀនតូច គឺជាស្នាមជ្រួញរបស់ខួរក្បាល។
ថាមពលនឹងធ្វើដំណើរចូលទៅពោះវៀនតូច បើសិនរាងកាយមិនបានទទួលទានអាហារពេលព្រឹកនោះទេ អាហារដែលត្រូវមកឲ្យរំលាយនៅក្នុងពោះវៀនតូចនោះក៏គ្មានដែរ។ ពោះវៀនតូចនឹងរំលាយអាហារដោយខ្លួនឯង ហើយចាប់ផ្តើមចុះខ្សោយ ព្រោះវោះវៀនតូចធ្វើការដោយបំប្លែងអាហារដែលបានមកពីពេលព្រឹកទាំង ខាបូហាយដ្រេត ខ្លាញ់ និងជាតិ ខនិជ ជាថាមពលទាំងអស់។
ផ្នែកទីមួយនៃពោះវៀនតូច (Duodenum) នឹងធ្វើតួនាទីបញ្ចេញទឹករំលាយអាហារដេលមានជាតិបាស យ៉ាងច្រើនចេញមក បើសិនអ្នកទំពាចំណីពីមាត់មកបានម៉ដ្ឋល្អហើយនោះ។ ប៉ុន្តែបើញ៉ាំនំឬរបស់ដែលបំពងខ្លាញ់ ផ្នែកទីមួយនៃពោះវៀនតូចនឹងមិនបញ្ចេញជាតិបាសចេញមកទេ ធ្វើឲ្យអាហារពិបាករំលាយ មានអាការៈហើយពោះ ព្រោះផ្នែកកណ្តាលនៃពោះវៀនតូច និងផ្នែកខាងចុងនៃពោះវៀនតូច បញ្ចេញអាស៊ីត ធ្វើឲ្យកើតមានអាស៊ីត និងហ្គាសបន្ថែមទៀតនៅក្នុងពោះវៀនតូច។ បើនៅតែទទួលទានអាហារដែលបាននិយាយមកខាងដើមយូរៗនោះ នឹងធ្វើឲ្យពោះវៀនតូចហើម មានហ្គាសជានិច្ច និងធ្វើឲ្យពោះវៀនតូចពិបាកក្នុងការស្រូបយកទៀតផង។
បញ្ហាដេលកើតឡើងនៅលើពោះវៀនតូច អាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល ព្រោះគ្រប់ស្នាមជ្រួញៗនៅលើពោះវៀនតូចគឺចាំស្នាមជ្រួញរបស់ខួរក្បាល ព្រោះហេតុដូច្នោះ ពេលណាដេលមានបញ្ហាកើតឡើងចំពោះពោះវៀនតូចនោះនឹងពាល់ដល់ខួរក្បាលភ្លាម។ ដូច្នេះបើទទួលទានរបស់បំពង របស់ខ្លាញ់ ឬរបស់ផ្អែម នឹងមានអារម្មណ៍ថាវិលៗមុខ។
ចំណែកអ្នកដែលលើករបស់ធ្ងន់ៗច្រើនជាប្រចាំនោះ ពោះវៀននឹងរីកហើយ ធ្វើឲ្យឆាប់ឈឺក្បាល ណែនដើមទ្រូង និងឈឺស្លាបប្រចៀវ ខាងក្រោយអ្នកខ្លះថា ជាជំងឺបេះដូង អ្នកខ្លះគិតថា ឈឺស្លាបប្រចៀវ។
វិធីព្យាបាលគឺងាយស្រួលទេប្រើឆ្នាំងដីដាក់អំបិលគ្រាប់ (អំបិលសមុទ្រ) ៣ ភាគ ៤ នៃឆ្នាំង (ប្រហែលជា ៣ kg)
មកស្អំពោះ (មើលទំហំឆ្នាំងឲ្យស្មើនឹងពោះរបស់យើង) ដោយយកឆ្នាំងអំបិល ទៅដាក់នៅលើសភ្លើង (ហ្គាសក៏បានដែល) ឲ្យមានឮសំឡេងប៉េះប៉ោងប្រជា ៥ នាទីចាំពន្លត់ភ្លើង ចាំរហូតដល់សំឡេងនោះលេងឮ ហើយសឹមយកមកដាក់នៅលើពោះ ដោយប្រើក្រណាត់ទ្រាប់គូទឆ្នាំងឲ្យច្រើនជាន់ ហើយចាំទាញក្រណាត់ចេញ ម្តងមួយជាន់ៗ ពេលដែលអាចទ្រាំនឹងកម្តៅបាន ហើយបើមានស្លឹកកំភ្លឹងមកដាក់ជាប់នឹងពោះក៏កាន់តែល្អ។ ចំណុចដែលគួរបដិបត្តិរាល់ពេលយកឆ្នាំងអំពិលមកស្អំពោះ គឺត្រូវក្រឡុកឆ្នាំងអំបិលជាមុនសិន ដើម្បីកុំអោយអំពិលជាប់គ្នាដុំ។

Leave a Reply

Your email address will not be published. Required fields are marked *

*