ពោះវៀនធំ | News

ពោះវៀនធំ

ពោះវៀនធំជាផ្នែកសំខាន់មួយក្នុងរាងកាយ ដូច្នេះយើងត្រូវថែរក្សាអោយបានល្អ។

នេះគឺជាពេលដែលថាមពលចាប់ផ្តើមធ្វើចលនា ចូលទៅក្នុងពោះវៀនធំ ដើម្បីរំញោចពោះវៀនធំ ត្រៀមបញ្ចេញនូវវត្ថុដែលមិនល្អចេញពីរាងកាយ (លាមក) យើងគួរតែហ្វឹកហាត់បន្ទោបង់ឲ្យទៅជាទម្លាប់មុនម៉ោងប្រាំពីរព្រឹក។ បើមិនដូច្នេះទេ រាងកាយរបស់យើងនឹងស្រូបយកវត្ថុមិនល្អ សំរាម និងជាតិពុលផ្សេងៗចូលទៅក្នុងប្រព័ន្ធឈាមដើម្បីចិញ្ចឹមរាងកាយទាំងមូល (ញ៉ាំលាមកខ្លួនឯង) នេះក៏ជាមូលហេតុសំខាន់ដែលធ្វើឲ្យកើតមានស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខ និងកើតមានជាតិខ្លាញ់ដែលមិនល្អ។ នៅពេលនេះយើងគួរតែឧស្សាហ៍ហាត់ប្រាណដើម្បីឲ្យពោះវៀនធំមានចលនានិងដើម្បីបន្ថែមសក្តានុពលក្នុងការបណ្តេញវត្ថុមិនល្អចេញពីរាងកាយរបស់យើង។
ពេលដែលក្រោកពីគេងហើយគួរតែញ៉ាំទឹកក្តៅឧណ្ហៗ យ៉ាងតិចប្រាំកែវ ឬ លាងពោះវៀនដើម្បីជួយក្នុងការបន្ទោបង់។ អ្នកដែលធ្វើ Detox គួរតែធ្វើនៅក្នុងពេលនេះដើម្បីទទួលបានផលល្អ។
ចំណែកអ្នកដែលចូលចិត្តទទួលទានសាច់សត្វ មានភាគរយក្នុងការកើតជំងឺមហារីកក្នុងពោះវៀនច្រើនជាងអ្នកដែលចូលចិត្តទទួលទានបន្លែ។ ព្រោះសាច់សត្វនៅពេលដែលចូលទៅក្នុងរាងកាយនឹងចាប់ផ្តើមរលួយ ចំណែកឯអ្នកដែលចូលចិត្តគេងយប់ជ្រៅ និងធ្វើអោយឈាមនៅក្នុងរាងកាយក្លាយទៅជាអាស៊ីត។ ហើយពោះវៀនធំមានជាតិបាសច្រើនធ្វើអោយពិបាកបន្តោបង់។

Leave a Reply

Your email address will not be published. Required fields are marked *

*

Most Post

(adsbygoogle = window.adsbygoogle || []).push({});