អាហារបំប៉នបេះដូង និង ពោះវៀន

ទទួលទានបន្លែផ្លែឈើ មានពណ៍ក្រហម និងរសជាតិល្វីង។ ចាស់បុរាណបាននិយាថា បណ្តូលឈូកព្យាបាលជំងឺបេះដូងបាន។ បណ្តូងឈូកមានរសជាតិល្វីងព្យាបាលពោះវៀនតូច និងបេះដូងបាន។ ប៉ុន្តែមិនមែនទទួនទានល្វីងតែម្យ៉ាងនោះទេ ត្រូវមានជាតិជូរ ផ្អែម ប្រៃ តាមទៅជាមួយដែរ តែសូមឲ្យល្វីងខ្លាំង ដូចជាត្រយូងចេកពណ៍ក្រហមមានរសជាតិល្វីង គឺបំប៉ននិងព្យាបាលពោះវៀនតូច និងបេះដូង។ កាលពីបុរាណ គេឲ្យម្តាយដែលទើបឆ្លងទន្លេ ទទួលទានសម្លម្ជូរត្រយូងចេក ដើម្បីបន្ថែមគ្រាប់ឈាម ទើបមានទឹកដោះឲ្យកូនបៅ។ ចាស់ៗពីដើមខ្លះ យកត្រយូងចេកទៅហាន់ហាល ហលយកមកលីងឆុងតែផឹក បំប៉នពោះវៀន និងបេះដូង។

Leave a Reply

Your email address will not be published. Required fields are marked *

*