ទឹកខនិជ ជាមួយនឹងប្រព័ន្ធបញ្ចេញចោល | News

ទឹកខនិជ ជាមួយនឹងប្រព័ន្ធបញ្ចេញចោល

ទឹកខនិជ គឺជាទឹកបរិសុទ្ធ ដែលកើតឡើងខ្លួនឯងតាមធម្មជាតិដែលមានប្រភពនៅក្រោមដី​ បាតសមុទ្រជ្រៅ​ ឬពីជ្រលងភ្នំ។

photo by: naturalnewstracker.wordpress.com
ម៉្យាងទៀតទឹកខនិជ ចាត់ទុកថា ជាទឹកដែលមានធាតុរ៉ែ ច្រើនជាងទឹកធម្មតា។ វាត្រូវបានគេយកទៅ​ប្រើក្នុងអាជីវកម្មអណ្តូង ទឹកក្រៅទឹកធម្មជាតិសម្រាប់ងូត ស៉្បា ព្រមទាំងច្រកដាក់ដបដើម្បីទទួលទាន់។

photo by: tripadvisor.com
បើឆ្ងល់ថា ហេតុអ្វីទើបត្រូវទទួលទានទឹកខនិជនោះ ព្រោះវាជាជំនឿដែលបានមកពីជនបរទេសប៉ែក​អឺរ៉ុប ដែលទទួលទានអាហារមិនបានច្រើនមុខនិងច្រើនប្រភេទ ធ្វើឲ្យទទួលសារជាតិអាហារមិនបានគ្រប់​គ្រាន់ រួមទាំងមានអាការៈទល់លាមកទៀត ដែលជាហេតុធ្វើឲ្យកើតជំងឺ មហារីកពោះវៀន ទើបត្រូវការទទួល​ទានអាហារបម្រុង ដូចជា ពួកវីតាមីនផ្សេងៗ ហើយទឹកខនិជ ក៏ជាជម្រើសមួយដែរ ព្រោះទឹកខនិជដែលមាន​អំបិល Sultate នៃសូដ្យូម ឬ​ម៉ាញេស្យូម នឹងជួយដល់ប្រព័ន្ធបញ្ចេញចោល ឬហៅថា ជាថ្នាំជួយសម្រួលក្នុង​ការបន្ទោបង់ក៏បាន។

វិធីជ្រើសរើសទទួលទានទឹកខនិជនោះ ក៏មិនគួរព្រងើយកន្តើយដែរ។ ជាបឋម ត្រូវមើលស្លាកជាមុនសិន ថាតើឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងហើយឬនៅ? គប្បីឆ្លងកាត់ការត្រួតពិនិត្យគុណភាពទឹក ពីបរិមាណធាតុរ៉ែផ្សេងៗ ឬទាំងដំណាក់កាលនៃការផលិតថា ត្រូវតាមមាត្រដ្ឋានហើយឬនៅ ក្រៅពីនេះទឹកខនិជដែលល្អត្រូវតែថ្លាគ្មានកករនិងច្រកនៅក្នុងដបដែលថ្លា​ស្អាត មិនមានការរលាយពណ៍នោះទេ។

ចំណុចសំខាន់ក្នុងការថែរក្សាទុកទឹកខនិជ គឺពេលដែលបើកទឹកខនិជ ហើយចាក់ដាក់កែវទទួលទាន​នោះ គួរតែបិទគ្របឲ្យជិតហើយទុកនៅកន្លែងដែលត្រជាក់ មិនគួរទុកយូរលើសពី 48 ម៉ោងទេ ដើម្បីការពារការរីកលូតលាស់នែមេរោគនៅក្នុងអាកាស ដែលចូលទៅលាយជាមួយទឹកក្នុងដប ឬបើទទួលទានដោយបំពង់បឺត ឬតាមមាត់ដបផ្ទាល់នោះ គួរទទួលទានទឹកដបនោះឲ្យអស់ក្នុងរយៈពេល​ 1 ថ្ងៃមិនគួរទុកចោលទេ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Most Post

(adsbygoogle = window.adsbygoogle || []).push({});