ទឹកឃ្មុំ ផ្អែមជាថ្នាំ… | News

ទឹកឃ្មុំ ផ្អែមជាថ្នាំ…


photo by: shemazing.net
ទោះបីស្ករជាគ្រឿងស្ល ដើម្បីបន្ថែមជាតិផ្អែម ដែលមនុស្សភាគច្រើននិយមប្រើក៏ដោយ តែបើប្រៀបធៀបជាមួយនឹងទឹកឃ្មុំ ដែលផ្តល់ជាតិផ្អែមដូចគ្នាដែលនោះ ទឹកឃ្មុំគួរតែជាជម្រើសដែលល្អជាងសម្រាប់អ្នកស្រលាញ់សុខភាព ព្រោះនោះគឺជាតិផ្អែមបានមកពីធម្មជាតិពិតៗ។ ពេលឃ្មុំ ក្រេបយកជាតិផ្អែមពីផ្កា ហើយត្រឡប់មកសំបុកវិញ ក៏បញ្ជូនបន្តទៅឲ្យឃ្មុំ ដែលកំពុងតែផលិតទឹកឃ្មុំនៅនឹងសំបុក។ នៅក្នុងក្រពះរបស់ឃ្មុំមាន អង់ស៊ីម ដែលអាចបំប្លែងទឹកផ្អែមទាំងនោះ ឲ្យក្លាយទៅជាស្ករបរិសុទ្ធបាន។
photo by: modernfarmer.com
ទឹកឃ្មុំផ្តលគុណប្រយោជន៍ខាងអាហារច្រើនណាស់ មានដូចជាវីតាមីន B6 វីតាមីន C កាល់ស្យូម ជាតិដែក ទង់ដែង ផូស្វ័រ ប៉ូតាស្យូម ទើបគេនិយមយកមកផ្សំជាមួយនឹងអាហារ ព្រោះវាអាចបន្ថយអាការៈឈឺថ្កាត់បន្តិចបន្តួចបានយ៉ាងល្អ។ ឧទាហរណ៍: ដូចជាការទទួលទានទឹកឃ្មុំជាមួយនឹងទឹកនៅពេលព្រឹក ជួយព្យាបាលអាការៈហើមពោះបាន ឬយកទៅលាយជាមួយក្រូចឆ្មារ ធ្វើជាថ្នាំបំបាត់ការឈឺកដ៏ល្អទៀងផង។
photo by: top10homeremedies.com
ម៉្យាងទៀតនៅក្នុងទឹកឃ្មុំមាន អង់ស៊ីម អ័រម៉ូន Pollen ជាសារធាតុដែលមានគុណសម្បត្តិជាថ្នាំ អង់ទីបីយ៉ូទិក អាចរម្ងាប់ការរីកលូតលាស់នៃបាក់តេរីបាន។ ដូច្នេះ ពេលយើងមានរបួស មានដំបៅបន្តិចបន្តួចដូចជា រលាត់ស្បែក ស្នាមខ្មៅផ្សេងៗនោះ ក៏អាចយកឃ្មុំលាបដើម្បីបំបាត់មេរោគបានផងដែល។

photo by: amyliashalala.blogspot.com/

Leave a Reply

Your email address will not be published. Required fields are marked *

*

Most Post

(adsbygoogle = window.adsbygoogle || []).push({});