មីកញ្ចប់ | News

មីកញ្ចប់

តើទទួលទានយ៉ាងណាទើបមានប្រយោជន៍?
បើនិយាយពី មី យើងទាំងអស់គ្នាស្គាល់ក្នុងន័យថាជាមីកញ្ចប់។ អ្នកដែលធ្លាប់ទទួលទាននោះ នឹងដឹងថា ក្រៅពីឆ្ងាញ់ហើយនោះ នៅមានគុណប្រយោជន៍នៃអាហារគ្រប់ទាំង ៥ ប្រភេទទៀតផង។
ហើយបើយើងនិយាយអំពី មីកញ្ចប់ វិញនោះ ជឿថា ស្ទើរតែគ្រប់គ្នាទាំងអស់ សុទ្ធតែធ្លាប់ទទួលទានមីកញ្ចប់រួចមកហើយ ដែលអាចចាត់ទុកថា ជាអាហារដែលពេញនិយមក៏ថាបានដែរ។ មានមូលហេតុជាច្រើន ដែលធ្វើឲ្យមីកញ្ចប់ក្លាយជាអាហារដែលពេញនិយម មិនថា ជាភាពងាយស្រួល និងសន្សំសំចៃពេលវេលាក្នុងការចម្អិនទេ អ្នកដែលមិនចេះធ្វើម្ហូបក៏អាធ្វើបានដែរ ថែមទាំងងាយស្រួលរកទិញ ហើយដែលសំខាន់នោះគឺមិនថ្លៃទៀតផង។
អ្នកជំនាញខាងចំណីអាហារ បានចាត់មីកញ្ចប់ចូលជាអាហារដែលគ្មានគុណភាព គ្មានគុណប្រយោជន៍ នៃអាហារ ព្រោះមានតែម៉្សៅនិង ប៊ីចេង បើទទួលទានជាប់ៗគ្នារយៈពេលយូរនោះ អាចនឹងធ្វើឲ្យរាងកាយ សន្សំនូវជាតិពុលបាន ធ្វើឲ្យរាងកាយបានទទួលនូវសារជាតិអាហារមិនគ្រប់គ្រាន់។
ពេលដែលអ្នកជំនាញខាងចំណីអាហារ មិនអាចប្រឆាំងនឹងការនិយមចំពោះអាហារប្រភេទនេះបានទើបធ្វើការអភិវឌ្ឍអាហារនេះឲ្យមានប្រយោជន៍ច្រើនជាងមុន ដោយបន្ថែមសារជាតិ ៣ ប្រភេទទៀតចូលទៅក្នុងគ្រឿងមី គឺ វីតាមីន A អ៊ីយ៉ូត និងធាតុដែក ហើយអ្នកបរិភោគគួរតែឆ្លាតក្នុងការទិញនិងបន្ថែមគ្រឿងផង។
ជាពិសេស គួរជ្រើសរើសទិញមីកញ្ចប់ណា ដែលមានសរសេរនៅលើកញ្ចប់ថាមាន ជាតិអ៊ីយ៉ូត ដែក និង វីតាមីន A ពេលដែលយកមកចម្អិនត្រូវបន្ថែមស៊ុត សាច់ឬបន្លែផង គួរតែដាក់ទឹកឲ្យល្មមៗហើយហុតទឹកអោយបានច្រើនបំផុត ដើម្បីឲ្យសារជាតិទាំង ៣ ប្រភេទចូលទៅក្នុងរាងកាយឲ្យបានច្រើន អ្វីដែលសំខាន់ទៀតនោះ មិនគួរទទួលទានមីកញ្ចប់ដោយហែកកញ្ចប់ទទួលទានឆៅទេ ព្រោះស្មើនឹងការទទួលទានតែម្សៅតែប៉ុណ្ណោះ ក្រៅពីធ្វើឲ្យយើងមានជំងឺធាត់ហើយនោះ នៅធ្វើឲ្យរាងកាយខ្វះសារជាតិទៀតផង។
ពេលនេះប្រហែលជាដឹងហើយថា មីកញ្ចប់ ដែលជួយឲ្យយើងឆ្អែតដោយសន្សំសំចៃប្រាក់នោះ ក៏មានសារជាតិអាហារដែរ គ្រាន់តែយើងត្រូវជ្រើសរើសទទួលទានឲ្យត្រូវវិធីតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ក៏ការទទួលទានអាហារឲ្យបានច្រើនប្រភេទនោះ ជាវិធីមួយ ដែលជួយឲ្យរាងកាយបានទទួលនូវសារជាតិគ្រប់គ្រាន់ដែរ។ មីកញ្ចប់មិនមានគ្រោះថ្នាក់ដល់សុខភាពយើងទេ ប៉ុន្តែគួរតែទទួលយូរៗម្តងបានហើយ កុំដល់ថ្នាក់ទទួលទានជំនួសបាយនោះ។

Leave a Reply

Your email address will not be published. Required fields are marked *

*

Most Post

(adsbygoogle = window.adsbygoogle || []).push({});