ពោះវៀនតូច

បញ្ហាដែលកើតឡើងនៅលើពោះវៀនតូច អាចប៉ះពាល់ទៅដល់ខួរក្បាល ព្រោះថាគ្រប់ស្នាមជ្រួញៗ ដែលនៅលើពោះវៀនតូច គឺជាស្នាមជ្រួញរបស់ខួរក្បាល។ ថាមពលនឹងធ្វើដំណើរចូលទៅពោះវៀនតូច បើសិនរាងកាយមិនបានទទួលទានអាហារពេលព្រឹកនោះទេ អាហារដែលត្រូវមកឲ្យរំលាយនៅក្នុងពោះវៀនតូចនោះក៏គ្មានដែរ។ ពោះវៀនតូចនឹងរំលាយអាហារដោយខ្លួនឯង ហើយចាប់ផ្តើមចុះខ្សោយ ព្រោះវោះវៀនតូចធ្វើការដោយបំប្លែងអាហារដែលបានមកពីពេលព្រឹកទាំង ខាបូហាយដ្រេត ខ្លាញ់ និងជាតិ ខនិជ ជាថាមពលទាំងអស់។ ផ្នែកទីមួយនៃពោះវៀនតូច (Duodenum) នឹងធ្វើតួនាទីបញ្ចេញទឹករំលាយអាហារដេលមានជាតិបាស យ៉ាងច្រើនចេញមក បើសិនអ្នកទំពាចំណីពីមាត់មកបានម៉ដ្ឋល្អហើយនោះ។ ប៉ុន្តែបើញ៉ាំនំឬរបស់ដែលបំពងខ្លាញ់ ផ្នែកទីមួយនៃពោះវៀនតូចនឹងមិនបញ្ចេញជាតិបាសចេញមកទេ ធ្វើឲ្យអាហារពិបាករំលាយ មានអាការៈហើយពោះ ព្រោះផ្នែកកណ្តាលនៃពោះវៀនតូច និងផ្នែកខាងចុងនៃពោះវៀនតូច បញ្ចេញអាស៊ីត ធ្វើឲ្យកើតមានអាស៊ីត និងហ្គាសបន្ថែមទៀតនៅក្នុងពោះវៀនតូច។ បើនៅតែទទួលទានអាហារដែលបាននិយាយមកខាងដើមយូរៗនោះ នឹងធ្វើឲ្យពោះវៀនតូចហើម មានហ្គាសជានិច្ច និងធ្វើឲ្យពោះវៀនតូចពិបាកក្នុងការស្រូបយកទៀតផង។ បញ្ហាដេលកើតឡើងនៅលើពោះវៀនតូច អាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល ព្រោះគ្រប់ស្នាមជ្រួញៗនៅលើពោះវៀនតូចគឺចាំស្នាមជ្រួញរបស់ខួរក្បាល ព្រោះហេតុដូច្នោះ ពេលណាដេលមានបញ្ហាកើតឡើងចំពោះពោះវៀនតូចនោះនឹងពាល់ដល់ខួរក្បាលភ្លាម។ ដូច្នេះបើទទួលទានរបស់បំពង របស់ខ្លាញ់ ឬរបស់ផ្អែម នឹងមានអារម្មណ៍ថាវិលៗមុខ។ ចំណែកអ្នកដែលលើករបស់ធ្ងន់ៗច្រើនជាប្រចាំនោះ ពោះវៀននឹងរីកហើយ ធ្វើឲ្យឆាប់ឈឺក្បាល ណែនដើមទ្រូង និងឈឺស្លាបប្រចៀវ ខាងក្រោយអ្នកខ្លះថា ជាជំងឺបេះដូង អ្នកខ្លះគិតថា ឈឺស្លាបប្រចៀវ។ វិធីព្យាបាលគឺងាយស្រួលទេប្រើឆ្នាំងដីដាក់អំបិលគ្រាប់ (អំបិលសមុទ្រ) ៣ ភាគ ៤ នៃឆ្នាំង (ប្រហែលជា ៣ ... Read More »

បេះដូង

គឺជាពេលដែលថាមពលធ្វើដំណើរទៅដល់បេះដូង បើសិនជាបេះដូចមិនបានទទួលនូវសារជាតិអាហារទេ បេះដូងនឹងពិបាកធ្វើការ ដូច្នេះអ្នកដែលគាំងបេះដូង នឹងកើតឡើងមុនថ្ងៃត្រង់ ឬក្រោយពីទទួលទានអាហរថ្ងៃត្រង់ហើយ។ ក្នុងប្រការនេះ យើងត្រូវតែប្រយ័ត្នប្រយែង ជាពេសេសអ្នកដែលមិនទទួលអាហារពេលព្រឹក ជាប្រចាំ ព្រោះអាចធ្វើឲ្យគាំងបេះដូងបានដោយងាយ។ បេះដូងមានតួនាទីស្រូប និងបញ្ចេញឈាមទៅចិញ្ចឹមរាងកាយ។ ក្នុងសភាពធម្មតា បេះដូងស្រូបនិងបញ្ចេញ ឈាមក្នុងលំដាប់សម្ពាធឈាមធម្មតា មានន័យថាកោសិកាគ្រាប់ឈាមក្រហមនោះទៅមិនទានត្រូវបានបំផ្លាញនៅ ឡើយទេ។ នៅក្នុងកោសិកាគ្រាប់ឈាមក្រហមរបស់បុរស មាន ៤០ លានកោសិកា ចំណែកឯកោសិការបស់ស្រ្តីអាចមាន ៣៥ លានកោសិកា។ ប្រសិនគេងម៉ោង ៩ យប់កោសិកាគ្រាប់ឈាម នឹងបែក 2.5 លានកោសិកា តេបើគេងយប់ជាង នេះ កោសិកាគ្រាប់ឈាមនឹងបែកច្រើនជាងនេះ ហើយនឹងកាន់តែធ្វើឲ្យបេះដូងត្រូវស្រូប និងបញ្ចេញឈាម ទៅចិញ្ចឹមផ្នែកផ្សេងៗនៃរាងកាយញាប់ឡើង ខ្លាំងឡើង និងលឿនឡើង ដែលនេះជាហេតុធ្វើឲ្យមានការលើសឈាម។ ពេទ្យវិនិច្ជ័យថា បើបានទទួលសារជាតិ ម៉ាញ៉េស្យូម ពីបន្លែទៅជំនួសបានគ្រប់គ្រាន់ គឺត្រូវទទួលទានបន្លែមួយគឺឡូក្នុង ១ ថ្ងៃទើបមានតុល្យភាពគ្នា ឬកុំដេកយប់ហួសម៉ោង ៩ បើធ្វើបាននឹងធ្វើឲ្យសម្ពាពនៃបេះដូងធម្មតាវិញ។ មនុស្សជាច្រើន ទៅរកពេទ្យ ដើម្បីព្យាបាលជំងឺលើសឈាមជាទូទៅ ពេទ្យនឹងឲ្យញ៉ាំថ្នាំបញ្ចុះឈាមមក ពេលទទួលទានយូរទៅ នឹងមានជំងឺទឹកនោមផ្អែម ទើបត្រូវទទួលទានថ្នាំទឹកនោមផ្អែមទៀត រហូតដល់ថ្ងៃស្លាប់។ប៉ុន្តែបើទទួលទានជាតិ ម៉ាញ៉េស្យូម ពីបន្លែ ... Read More »

ក្រពះ

ពេលទទួលទានអាហារត្រូវតែទំពារអោយម៉ដ្ឋ ហើយឲ្យយូរ ដើម្បីអោយទទឹករំលាយអាហារនៅក្នុងមាត់ដែលមានជាតិបាស មកជួយសម្រួលអោយមានតុល្យភាពក្នុងក្រពះ។ ពីម៉ោង 07.00 – 09.00 នាទីព្រឹក គឺជាពេលដែលថាមពលធ្វើដំណើរមកក្រពះ។ ក្រពះរំលាយអាហារបានច្រើនបំផុតនៅក្នុងពេលនេះតែប៉ុណ្ណោះ ដូច្នេះទើបយើងត្រូវទទួលទានអាហារពេលព្រឹក ព្រោះជាពេលដែលសំខាន់បំផុត។ ចំណែកពេលផ្សេងៗទៀតនោះ អាចធ្វើបានតិចជាងពេលនេះ។ បើសិនជាយើងមិនទទួលទានអាហារពេលព្រឹកទេនោះ សារពាង្គកាយក៏មិនអាចរក្សាទុកនូវថាមពល បំរុងបានដែល ដូច្នេះធ្វើអោយ បេះដូងរបស់យើង ត្រូវធ្វើការធ្ងន់ដើម្បីបញ្ជូនឈាមទៅចិញ្ចឹមផ្នែកផ្សេងៗ នៃរាងកាយ ដូច្នេះបណ្តាលអោយយើងកើតជំងឺក្រពះ និងជំងឺបេះដូងទៀតផង។ ព្រោះរាងកាយមិនបានទទួលសារជាតិអាហារ ទៅចិញ្ចឹមគ្រប់អវយវៈទាំងអស់។ ប៉ុន្តែស្របពេលជាមួយគ្នានេះដែល អាហារពេលព្រឹកមានជាតិពុល រាងកាយនិង ទទួលជាតិពុលនោះភ្លាមៗ បើមានជាតិពុលច្រើននឹង បញ្ចេញតាមមាត់ (ក្អួត) បើមានជាតិពុលតិចនិងបញ្ចេញតាម លាមក ព្រោះទឹករំលាយអាហារក្នុងក្រពះនោះ មានជាតិអាស៊ីត (អំបិលខ្លាំង)។ ដូច្នេះពេលទទួលទានអាហារគួរតែ ទំពារឲ្យម៉ត់ហើយឲ្យយូរ ដើម្បីអោយទឹករំលាយអាហារក្នុងមាត់ ដែលមានជាតិបាសមកជួយសម្រួលឲ្យមាន តុល្យភាពក្នុងក្រពះ គួរតែប្រយ័ត្នទទួល បាយមួយម៉ាត់ ទឹកមួយម៉ាត់ ទឹកអាស៊ីតក្នុងក្រពះរំលាយអាហារមិនបានល្អ។ គួរតែទទួលទឹកមុនបាយ កន្លះម៉ោងយ៉ាងតិច និងទទួលទឹកក្រោយបាយ ៣ ម៉ោងយ៉ាងតិច។ Read More »

Just Do Nothing

យើងត្រូវធ្វើអ្វីខ្លះអន្លង់ពេលមានកិច្ចការច្រើន? អ្នកសាកល្បងឈប់ធ្វើការងារ​ ដែលច្របូកច្របល់ មួយសប្តាហ៍ មួយថ្ងៃ ឬមួយថ្ងៃមួយម៉ោងមើល ហើយទៅអោយផុត​ពីរឿងការងារ និងអ្នកដែលនៅជុំវិញខ្លួន ប្រើពេលនៅតែឯង នឹងជួយឲ្យអារម្មណ៍ស្ងប់។​ ជាពេលដែលបានសិក្សាពីវិធីសម្រាកចិត្ត ស្តាប់ចម្រៀងស្ងាត់ៗតែឯង ឬងូតទឹកក្តៅឧណ្ហៗ ហើយអានសៀវភៅដែលចូលចិត្ត ទទួលទានទឹកតែ មើលផ្កា និងចាកឲ្យឆ្ងាយពីពិភពនៃការប្រញាប់ប្រញាល់ ដែលធ្វើឲ្យអ្នកស្ទើរតែគ្មានពេលសម្រាប់ខ្លួឯង ជាការបន្ថែមនូវភាពរីករាយដល់ចិត្ត ធ្វើឲ្យអ្នកស្រស់ថ្លា និងមានសេចក្តី​សុខដែលមិនគួរឲ្យជឿ។ Read More »